មេរៀនទី១០: ចាប់ផ្តើមដំណើរការដំឡើង Windows 8
ក. រៀន ដំឡើង Windows 8 ពី UBS
ខ. អនុវត្តន័ លើវីដេអូ នៃការដំឡើង Windows 8 តាមជំហាន
ជំហានទី១: រោយពី boot ចូលពី DVD នឹងបង្ហាញដូចខាងក្រោម
ជំហានទី២:លោកអ្នកជ្រើសរើសភាសា language settings មុនពេល ចុច Next។
ជំហានទី៣:ចុចលើបូតុង Install Now
ជំហានទី៤:ជំហានបន្ទាប់បញ្ចូលលេខ Windows 8 product key។
ជំហានទី៥:ចុចលើ I accept the license terms ដើម្បីអនុញ្ញាត ដំឡើង
ជំហានទី៦:ក្រោយមកជ្រើសរើស Custom: Install Windows only (advanced) ដើម្បីសំអាតដំឡើង Windows 8។
ជំហានទី៧:ជ្រើសរើស
ថត drive ដែលលោកអ្នកចង់ដំឡើងដាក់ Windows 8 ចូល។ ដែលជាទូទៅគេតែងតែជ្រើសរើស
យក drive C ដែលជា primary drive ប្រសិនបើលោកអ្នកជ្រើសរើស drive ខុសវានឹង
បាត់ទិន្នន័យដែលមាន លើថតនោះ។
ជំហានទី៨:ករណីនេះ លោកអ្នកជ្រើសរើស drive បានហើយ បើសិនចង់លប់ ទិន្នន័យចោល ចុចលើ delete ហើយ ប្រសិនបើ មានមេរោគច្រើន format សំអាតចោល។
ជំហានទី៩:កាលណាចុចលើ Drive options (advanced) នឹងឃើញការរៀបចំ partitions ជ្រើសរើស Delete command ហើយចុច OK ដើម្បីលប់ delete partition។
ជំហានទី១០:លោកអ្នកលប់ delete partition និមួយចោល នឹងឃើញ ជំហាន បន្ទាប់ ចុច Next។
ជំហានទី១១:ចាប់ផ្តើមដំណើរការដំឡើងលើ Space ចុចលើ Next, បង្កើត partition, format វា។
ជំហានទី១២:ការដំឡើង Windows ចាប់ផ្តើមដំឡើង copy files ពី DVD ចូលក្នុង ថាសរឹង hard disk។
ជំហានទី១៣:Windows នឹង restart បន្ទាប់ពីជំហានទីមួយ បានបញ្ចប់។
ជំហានទី១៤:Windows Setup និងបានដំឡើងគ្រប់ devices ទាំងអស់រួច ready ដើម្បីធ្វើការលើ Windows 8។

Windows នឹង restart ម្តងទៀត។
ជំហានទី១៥:Configuring លើ Windows កាលណាប្រព័ន្ធ
system restarts នឹងបង្ហាញការជ្រើសរើសពណ៌ color scheme សម្រាប់ Windows 8
និង ឈ្មោះ PC name ពេលនេះជ្រើសរើសពណ៌ខៀវ light blue color scheme។
ជំហានទី១៦:លោកអ្នកជ្រើសរើស color schema និងឈ្មោះ កុំព្យូទ័រ របស់អ្នក។
ជំហានទី១៧:លើអេក្រង់
បន្ទាបើ លោកអ្នកជ្រើសរើស របៀបចង់ sign on ទៅ Windows 8 ដូចរូបខាងក្រោម។
លោកអ្នក អាចជ្រើសរើស sign ក្នុង local account ដូចជា Microsoft (email)
account, ឬ Hotmail.com ឬ Live.com account ដែរ។
ជំហានទី១៨:ក្រោយពីបាន Microsoft account បានចូលរួច បង្ហាញដូចខាង ក្រោម។
ជំហានទី១៩:ពេលនេះ លើអេក្រង់ screen វាតែងតែប្តូរ ពណ៌ពីរបីដងខណ:ពេល ពីរបីនាទី ដំណើរការ Setup។ ក្រោយ មកទៀត ចាប់ផ្តើមដំឡើង Installing App។
ជំហានទី២០:ជ្រើសរើសចុងក្រោយ នៃការដំឡើង Windows 8 បានដំឡើង apps បានដំឡើងបញ្ចប់។

លើអេក្រង់ Start ការដំឡើងបានបញ្ចប់លើអេក្រង់។