មេរៀនទី៨: ដំឡើង Win 8តាម USB
មេរៀនទី៨: ដំឡើង Win 8តាម USB
ដំឡើង Windows 8 Developer Preview តាម USB Flash
យើងដឹងហើយថា Windows 8 ជាប្រព័ន្ធប្រតិបត្តិការថ្មីមួយរបស់ Microsoft ដែលជាជំនាន់បន្ទាប់ពី Windows 7 ។ ឥឡូវនេះ ក្រុមហ៊ុន Microsoft បានចេញនូវ Windows 8 ជំនាន់ Developer Preview សម្រាប់ឲ្យធ្វើការសាកល្បងប្រើប្រាស់ជាមួយនឹង លក្ខណៈពិសេសថ្មីដែលនឹងមានក្នុងជំនាន់ផ្លូវការ ។
បញ្ជាក់៖ Windows 8 Developer Preview នេះជាជំនាន់សម្រាប់ឲ្យអ្នកធ្វើការសាកល្បងប្រើទៅលើលក្ខណៈថ្មីដែល មាននៅក្នុង ជំនាន់នេះតែប៉ុណ្ណោះ ។
មុននឹងដំឡើង
- ត្រូវមាន Flash ដែលមានទំហំតិចបំផុត ៤ GB
- Soft Windows 8 Developer Preview អាច download ពីគេហទំព័រ http://www.windows7hacker.com/index.php/2011/09/download- and-create-windows-8-developer-preview-bootable-usb-drive/ ដែលមាន Extension ISO
- Software Windows7-USB-DVD-tool សម្រាប់ធ្វើឲ្យ Flash នោះអាច Boot បាន (មានក្នុង CD របស់ទស្សនាវដ្តីអាន លេខ ៣១ ឬ អាច download.
Windows7-USB-DVD-tool ជាកម្មវិធីដែលអាចធ្វើឲ្យ Windows ដំឡើងតាម USB Flash បាន ។ ជាជំហានដំបូងអ្នកត្រូវ ចុចពីរដងនៅលើ File Windows7-USB-DVD-tool.exe បន្ទាប់មកចុច Next
រួចមកចុច Install និង រង់ចាំរហូតដល់ Finish ជាការស្រេច។
របៀបប្រើកម្មវិធី Windows7-USB-DVD-tool
អ្នកត្រូវ Start រួចចូល Program រក Windows7-USB-DVD-tool (ដូចរូបខាងក្រោម)
បន្ទាប់មក ផ្ទាំងរបស់កម្មវិធីនេះនឹងបើកឡើង ហើយអ្នកត្រូវចុច Button Browse ដើម្បីធ្វើការជ្រើសរើស file ISO របស់ Windows 8 បន្ទាប់មកចុច Next ។
ហើយវានឹង ធ្វើការ Format បន្ទាប់មកពន្លា file ISO នោះរួច Copy ចូលទៅក្នុង Flash របស់អ្នក នៅពេលដែល Copy ចប់ Flash របស់អ្នកអាចធ្វើការ Boot បាន។
របៀបកែ BIOS ឲ្យកុំព្យូទ័រ Boot តាម USB Flash
ការចុច Key ដើម្បីចូល BIOS មានច្រើនប្រភេទទៅតាមម៉ាកម៉ាស៊ីន ដូចជា ៖ Dell ចុច F2, Sony ចុច F11, ឬ ចុច Delete ប្រសិនបើម៉ាស៊ីននោះជាម៉ាស៊ីន Clone ។
ដើម្បីដំឡើង Windows 8 ពី Flash អ្នកត្រូវដោត Flash របស់អ្នកជាមុន ហើយកំណត់ BIOS របស់កុំព្យូទ័រឲ្យ Boot ពី USB Flash មុនគេ ដែលការកំណត់នោះមាននៅក្នុង Boot Menu ។
បន្ទាប់មក ធ្វើការ Save ដោយចុច F10 និង Restart ម៉ាស៊ីននោះវានឹង Boot ពី USB Flash របស់អ្នក ។បន្ទាប់ពីដំឡើង Windows 8 ចប់។ នៅពេលដែលយើងដំឡើង Windows 8 នេះចប់យើងនឹងឃើញ Interface ដំបូង (ដូចខាងក្រោម)។
នេះជា Windows Explorer ថ្មីរបស់ Windows មាន Style ស្រដៅងទៅនឹង Office 2010 ដែរ ។
មេរៀនទី៨: ដំឡើង Win 8តាម USB
Reviewed by MVLa3
on
4:19:00 AM
Rating: