មេរៀនទី២: សមាសភាពកុំព្យូទ័រ PC
មេរៀនទី២: ដំឡើងសមាសភាពរបស់កុំព្យូទ័រ PC
យើងជ្រើសរើសសមាសភាពប្រសើរ សំរាប់កុំព្យូទ័រ PC system។ មេរៀនខាងក្រោមនេះពណ៌នាពន្យល់អំពីសមាសភាព ដែលយើង ត្រូវជ្រើសរើស ដើម្បីដំឡើងកុំព្យូទ័រ PC។
1.1 Case និង Power Supply
ប្រភេទធុង Antec BK640B microBTX Case
ក្រុមហ៊ុន Intel បានណែនាំទំរង់ ATX ដែលប្រើក្នុងទសវត្ស៍គន្លងមក នេះ ជាមួយ Mini-ATX និង microATX ដែលណែនាំអោយប្រើនា ពេលថ្មីៗនេះ ទោះបីជាប្រភេទ Mini-ATX មានភាពខុសគ្នាពី ATX និង microATX ដែលគេ កំពុងពេញនិយម។ ប្រព័ន្ធប្រើប្រាស់ ATX ឬ microATX case និង motherboards គឺមានប្រើប្រាស់នៅសព្វ ថ្ងៃ នេះ។
មិនមានបញ្ហាជាមួយ BTX power supply ដែល ATX-family case និង BTX-family case ទាំងពីរលើកលែងតែ ATX-family power supply។ មានប្រាំ ATX power supply។ ស្តង់ដា Standard-size ATX និង BTX cases ប្រើ ATX12V power supply និងមាន ទំរង់ ទំហំតូច SFX12V power supply។
យើងចាប់ផ្តើមវាយតម្លៃលើ BTX cases ដែលដំឡើងលើប្រព័ន្ធ system នេះ។ យើងពិចារណាបណ្តាធុង BTX case ដែលរួមមានដូច ជាប្រភេទ Antec, Casetek, CoolerMaster, InWin, Thermaltake និងប្រភេទ ផ្សេង ទៀត។ ខាងក្រោមយើងជ្រើសរើសយក ពីប្រភេទ ដែល ពេញនិយមប្រើប្រាស់ និងសារ:សំខាន់:
- ប្រភេទ Mini-tower ឬ micro-tower
- មានថតពីរឬច្រើន optical drive
- មានថតពីរឬច្រើន hard drive
- នៅខាងមុខប៉ាណែល audio, USB និងបណ្តា FireWire port
- សំរាប់ស្តង់ដា standard ATX12V v2.0 power supply។
ប្រភេទ Intel D945GCZLR
ប្រភេទ Intel motherboard បង្កើតឡើងតាមស្តង់ដាដែលខុសពី ប្រភេទ motherboard ផ្សេងទៀតនិងមានគុណភាពខ្ពស់ រឹងមាំធំនិង ការប្រើ ប្រាស់។ យើងជ្រើសរើសប្រភេទ Intel D945GCZLR ដែល បង្ហាញ ដូចក្នុង រូបភាព 2 ដែលផ្គត់ផ្គង់ជាមួយ socket 775 Intel Pentium 4 ជាមួយ Pentium D ឬជាមួយ Celeron D processor។ គត់ចំណាំថាវាមានភាពខុស គ្នារវាង BTX motherboard ជាមួយ processor បានបង្កើតជ្រុងមានរាងជា ត្រីកោណនៅជាយខាងមុខ motherboard និង memory slots នៅឆ្ងាយពី ជ្រុងខាងឆ្វេង left និងទីតាំង expansion slots និងនៅជិត I/O panel មាន ទំនាក់ ទំនង ជាមួយ ATX។
1.3. Processor
ប្រភេទ Intel Pentium D 940
យើងនឹងជ្រើសរើស ប្រើប្រាស់ Intel Core Duo ដែលមានសារ: សំខាន់ សំរាប់ប្រើជាមួយ desktop និងសំរាប់ Intel mobile processor ហើយត្រូវ បានជ្រើសរើសសំរាប់ប្រើជាមួយ Apple ដែលជាមូលដ្ឋាន ប្រព័ន្ធ Mac system។ មានហេតុផលពីរយ៉ាងក្នុងការជ្រើសរើស Core Duo គឺទីមួយ Core Duo processors មានល្បឿនលឿនវាមានតម្លៃ ថោក សមរម្យធៀបជាមួយ dual-core processor ផ្សេងទៀត ហើយ ទីពីរ ការជញរើសរើសប្រភេទ motherboard សំរាប់ Core Duo ពិបាក កំណត់ លេខម៉ូដែល និងលក្ខណ: ពិសេស ដែលផ្គត់ផ្គង់សំរាប់ motherboard។ សព្វថ្ងៃនេះក្រុមហ៊ុន Intel បាន ផលិត Core 2 desktop CPU ចេញនៅចុងឆ្នាំ 2006 និងដើមឆ្នាំ 2007។
ប្រភេទ AMD Athlon 64 X2 និង Intel Pentium D ទាំងពីរនេះ ដំណើរការ បានល្អឥតខ្ចោះ។ តម្លៃ Athlon 64 X2 ដែលលក់ទីផ្សា ប្រហែល $75 ដល់ $300។ យើងជ្រើសរើសប្រើ Intel Pentium D ដូចបង្ហាញក្នុងរូបភាព 3 ដែលអាចដំឡើងជាមួយប្រព័ន្ធ BTX system ដែលលោកអ្នកត្រូវការចង់បាន។
ដែកត្រជាក់ប្រអប់ប្រភេទ Intel Pentium D 940
ដែកត្រជាក់ CPU cooler មានតួនាទីសំរាប់ប្រើធ្វើអោយ CPU បន្ថយ កំដៅសីតុណ្ហភាព។ នៅលើទីផ្សាតម្លៃដែកត្រជាក់ CPU cooler ប្រហែល $10 ឬ $15 អាចទិញបាន។ យើងមិនអាចដំឡើង CPU ដោយគ្មានដែកត្រជាក់បាន ឡើយ ដូចបង្ហាញក្នុងរូបភាព 5 $។
ប្រភេទ Kingston 2GB PC2-5300 DDR2 (1 GB x 2)
អ្នករចនា Designer ត្រូវការ RAM ទំហំធំដើម្បីដំណើរការ កម្មវិធី Photoshop និងមានកម្មវិធីច្រើនទៀត។ តម្រូវការ RAM ចាប់ពី 512MB រហូតដល់ 2GB RAM។ ប្រភេទ Intel D945GCZLR motherboard មានបួន DIMM slot និង dual-channel memory ជាអ្នកត្រួត ពិនិត្យ និង ផ្គត់ផ្គង់បាន យ៉ាងលឿនឆាប់រហ័ស កាលណា DIMM ត្រូវបាន ដំឡើង ក្នុងគូ។ ការដំឡើង មួយគូរ 1 GB DIMM ដែលមានចំនួនសរុប 2 GB។ ប្រសិនបើលោកអ្នកត្រូវការ បន្ថែម RAM នៅពេលក្រោយ លោកអ្នកអាចបំពេញបន្ថែម ទៅលើគូរទីពីរ DIMM slot ជាមួយ 1 GB module ដែលអាចទទួលបានចំនួនសរុប 4 GB RAM។ ប្រភេទ Intel D945GCZLR ផ្គត់ផ្គង់ DDR2-400 (PC2-3200), DDR2-533 (PC2-4200) និង DDR2-667 (PC2-5300) memory។
កុំព្យូទ័រ PC ត្រូវការ 2D video ដែលមានគុណភាពខ្ពស់ ប្រសិនបើវាប្រើ សំរាប់រត់ជាមួយ game ឬរត់ដំណើរការជាមួយ Windows Vista ផ្គត់ផ្គង់ សំរាប់ DirectX 9 ប្រើជាមួយក្រាហ្វិច 3D graphic។ ចំពោះ ប្រភេទ Intel GMA 950 video ងាយស្រួលប្រើប្រាស់អាច រត់ដំណើរ ការជាមួយ game និងរត់ដំណើរការ ជាមួយ Vista បាន។
ប្រភេទកាត Hauppauge WinTV-PVR-150
កាត Video Capture Adapter ប្រើសំរាប់ចាប់ទូរទស្សន៍ បានជាច្រើន ប៉ុស គេច្រើនដំឡើងវានៅជាប់ជាមួយ motherboard នៅក្នុងកុំព្យូទ័រ Case។ ប្រភេទ Hauppauge WinTV-PVR-150 អាចផ្គត់ផ្គង់បំណែន MPEG បាន
លក្ខណ:ពិសេសរបស់កាតនេះ អាចប្រើបានជាមួយប្រព័ន្ធ Windows និង ជាមួយ Linux PVR។
ប្រភេទសំលេងនៅជាប់ជាមួយ motherboard Integrated Intel High Definition Audio:
ប្រភេទនេះមាននៅលើ motherboard ជាស្រេចដោយមិនចាំបាច់ទិញ កាតដំឡើងបន្ថែមទៀតឡើយ តែគុណភាពរបស់វាមិន សូវ ប្រសើរ ឡើយ សំលេង មិនសូវពិរោះព្រោះវាមិនមែនជាប្រើភេទកាតសំលេង 3D វាផ្គត់ផ្គង់បានជាមួយ Game។ ចំពោះប្រភេទម៉ូដែល Intel D945GCZ ផ្គត់ផ្គង់ជាមួយ 7.1 audio ប៉ុន្តែ ម៉ូដែលផ្សេងទៀត គ្រាន់តែ ផ្គត់ផ្គង់ជាមួយ 5.1 audio។ប្រភេទ Intel D945GCZ motherboard បានផលិតផ្គត់ផ្គង់មានជាមួយ 10/100 ឬ 10/100/1000BaseT network adapter ជាមួយស្រេច ដែល លោកអ្នកអាចប្រើវាបានល្អប្រសើរ ងាយស្រួលមិនចាំបាច់ ដំឡើង បន្ថែមទៀត។
ប៉ុន្តែមានប្រភេទ motherboard មួយចំនួនដែលមិនផ្គត់ផ្គង់ network adapter
ដែលតម្រូវអោយដំឡើងបន្ថែមកាត network card បន្ថែមដែល បង្ហាញ ដូច ខាងក្រោមនេះ:
ប្រភេទថាសរឹង Seagate Barracuda 7200.9 SATA
កុំព្យូទ័រ PC ត្រូវការថាសរឹងជាចាំបាច់ hard drive ដូចជាប្រភេទ Seagate Barracuda 7200.9 SATA drive។ ប្រភេទ Barracuda 7200.9 គឺ មានតម្លៃថ្លៃ មានល្បឿនលឿន ដំណើរការស្ងាប់ស្ងាត់ និងមានទំហំពី 80 GB ទៅ 500 GB។ យើងជ្រើសរើសម៉ូដែល 80 GB ព្រោះមានទំហំធំល្មមសំរាប់ ប្រើប្រាស់ជាលក្ខណ:គ្រួសារ ឬនៅតាម ក្រុមហ៊ុន ការិយាល័យ។ ចំពោះម៉ាស៊ីន Server យើងត្រូវការប្រើជា មួយ ថារឹងដែលមានទំហំធំចាប់ពី 120GB ព្រោះវា ត្រូវការផ្ទុកទិន្នន័យ ឯកសារជាច្រើននៅក្នុងថារឹង។ប្រភេទថាស BenQ DW1650 DVD writer
ថាស DVD មានតួនាទីសំរាប់អាន Disk CD និង DVD ប្រភេទ DVD writer មានតម្លៃប្រហែល $30 សព្វថ្ងៃនេះគេពេញនិយមប្រើ DVD ជាងគេ CD-ROM មានគុណភាពអន់ជាង DVD ទាំងផ្នែកសំលេងនិង ផ្នែករូបភាព។
ថាស floppy Disk ប្រើសំរាប់ថតចំលង ឯកសារដែលមានទំហំតូច ដែល Disk ប្រើជាមួយមានទំហំប្រហែល 1.44MB កាលពីប៉ុន្មាន ឆ្នាំមុនគេ និយម ប្រើវាដើម្បីថតចំលងឯកសារដាក់ តាមខ្លួនវាមាន ទំហំតូចស្តើងស្រាល តែវាមិន ធន់ទ្រាំជាមួយសីតុណ្ហភាព នៅខាង ក្រៅកំដៅខ្លាំង សំណើមធ្វើអោយវាខូចប្រើ មិនកើត។ សព្វថ្ងៃនេះ គេលេង និយមប្រើប្រភេទ Floppy Disk ទៀតហើយ ដោយសារតែវា ពិបានប្រើប្រាស់មិនធន់ទ្រាំ និងមានទំហំតូចបំផុតបើធៀបជា មួយ USB Flash ដែលមានទំហំធំរាប់រយ MB រហូតដល់ GB និងងាយស្រូល ដាក់តាមខ្លួន។
ប្រភេទ Logitech Media Elite
គេប្រើ keyboard សំរាប់វាយបញ្ចូលកូដ ASCII ចូលទៅក្នុងកុំព្យូទ័រ មានមានតូរអក្សរពី A ដល់ សំរាប់អោយលោកអ្នកវាយ សរសេរ អត្ថបទ។ keyboard មានប្រភេទភ្ជាប់ជាមួយនឹង PS/2 port និង USB port ដែល keyboard នីមួយៗមានលក្ខណ:ពិសេសផ្សេងៗគ្នា។
កណ្តុរប្រភេទ Logitech LX7 cordless optical mouse
កណ្តុរ mouse មានតួនាទីសំរាប់ប្រើចង្អុលនៅលើ Screen របស់ កុំព្យូទ័រគេអាចប្រើ mouse សំរាប់បញ្ហាលើ Windows បានលឿនជាង keyboard។ កណ្តុរ mouse មានពីរប្រភេទគឺ PS/2 និង USB Laser ប្រភេទ ខាងក្រោមនេះជាប្រភេទ កណ្តុរ USB Laser។
ធុងបាសទទួលសំលេងពី Sound Card បញ្ចេញមកខាងក្រៅដែល មានសំលេងលាន់លឺកងរំពង ប្រភេទ ធុងបាសមានច្រើនម៉ូដដែលរចនាមាន សោភ័ណ្ឌភាព និងគុណភាព ខុសៗគ្នាគេអាចំណាយថាវិការហូតដល់ $100 សំរាប់ទិញ ធុងបាស ដែល មានសំលេងគុណភាពខ្ពស់។ សព្វថ្ងៃនេះគេនិយម ប្រើធុងបាស ប្រភេទ 3D មានសំលេងពីរោះរណ្តុំជុំវិញខ្លួនរបស់លោកអ្នក វាមិន បាច់ប្រើខ្សែ គឺប្រើ remote ដើម្បីត្រួតពិនិត្យលើ volume លើសំលេង mute និង headphone។
អេក្រង់ monitor មានតួនាទីសំរាប់បង្ហាញ Screen ដែលបញ្ចេញពី Video Adapter អេក្រង់គ្មានតួនាទីសំខាន់ដូច Unit របស់កុំព្យូទ័រ ឡើយ។ អេក្រង់កុំព្យូទ័រមានពីរប្រភេទគឺអេក្រង់ CRT ដែលប្រើ ថាមពលចរន្តឆ្លាស់ AC វាត្រូវការអនុភាពខ្ពស់ 220វ៉ុល និងអេក្រង់ LCD ប្រើជាមួយចរន្តជាប់ DC 9វ៉ុល
មេរៀនទី២: សមាសភាពកុំព្យូទ័រ PC
Reviewed by MVLa3
on
4:07:00 AM
Rating: