មេរៀនទី៧: Win7 & 8 Boot USB
មេរៀនទី៧: Windows 7 & 8 អាចដំឡើងតាម USB Flash
លោកអ្នកដែលធ្លាប់តែដំឡើង Window 7 & 8 តាមស៊ីឌី នោះតែងតែមានបញ្ហាផ្សេងៗដូចជា ស៊ីឌីទុកមិនបានយ៉ូរអាច បាត់, ស៊ីឌីអាចមានស្នាមកូដ មិនអាចដំណើរការបានល្អ, យឺត។ នៅពេលនេះក្មេងអាយធីបៀលប្រាយ សូមណែនាំពីរបៀបកែឆ្នៃ USB Flash របស់អ្នកអោយអាចដំឡើង Window 7 & 8 បាន (ឈូស Window តាម Flash)។
សូមអនុវត្តតាមជំហ៊ានខាងក្រោមតាមលំដាប់ៈ
១. ចុចលើ Key Window + R រឺ ចុចលើ Key Window រួចវាយពាក្យ Run រួចចុច Enter
បន្ទាប់ ពីទទួលបានផ្ទាំង Run ខាងក្រោមរួចមក វាយពាក្យ cmd រួចចុចលើ Enter ដូចរូបខាងក្រោមៈ
២. នោះលោកអ្នកនឹងទទួលបានផ្ទាំង Command Prompt ពណ៌ខ្មៅ រួចវាយពាក្យ diskpart
រួចចុច Enter
៣. រួចវាយ list disk រួចចុច Enter
៤. រួចវាយ select disk 1 រូចចុច Enter (សូមដោតតែ USB Flash ណាដែលលោក យកមកធ្វើភ្ជាប់នឹងកុំព្យូទ័រតែប៉ុនោះ។)
៥. រួចវាយពាក្យ clean រួចចុច Enter
៦. សូមវាយពាក្យ create partition primary រួចចុច Enter
៧. បន្ទាប់វាយពាក្យ select partition 1 រួចចុច Enter
៨. សូមវាយពាក្យ active រួចចុច Enter
៩. សូមវាយពាក្យ format FS=FAT32 រួចចុច Enter
១០. បន្ទាប់មកសូមរង់ចាំដល់ដំណើរការ Format ចប់ដល់ ១០០% ហើយនោះសូមវាយ assign រួចចុច Enter
១១. រួចចុងក្រោយវាយពាក្យ Exit រួចចុច Enter បន្ទាប់មកសូមបិទផ្ទាំង ការងារនេះចោល។
១២. បន្ទាប់មកសូមដាក់ស៊ីឌី Window 7 រឺ Window 8 ចូលក្នុង CDROM របស់លោកអ្នក រឺបើមាន File Window 7.iso សូម Mount ចូលក្នុងស៊ីឌីបញ្ជោតរបស់អ្នក។ បន្ទាប់មកបើក ចូលក្នុងស៊ីឌីនោះ ហើយចុច Ctrl + A (Select All) រួចចុច Ctrl + C ដើម្បីចំលង (Copy) បន្ទាប់មកចូលទៅក្នុង USB Flash របស់អ្នករួចចុច Ctrl + V (ផ្តិត) ។ សូមរង់ចាំដល់ ដំណើរការ Copy ចប់។
មេរៀនទី៧: Win7 & 8 Boot USB
Reviewed by MVLa3
on
4:17:00 AM
Rating: