របៀប​ងាយៗ​ក្នុង​ការ​បញ្ចូល​ចម្រៀង​ទៅ​ក្នុង iPhone iPad ដោយ​ខ្លួនឯង!


ធ្លាប់ទេ ពេលចង់បញ្ចូលបទចម្រៀងម្តងៗ តែងតែ ពឹងគេ ឬទៅអោយ គេបញ្ចូលអោយ? ឥឡូវនេះ អ្នកមិនចាំបាច់ ពិបាកទៅ ពឹងគេ ទៀតនោះទេ ដោយក្នុង ថ្ងៃនេះ ខេមបូ នឹងបង្ហាញ ពីរបៀប ក្នុងការ បញ្ចូល បទចម្រៀង ទៅក្នុង iPhone iPad និង iPod Touch របស់អ្នក យ៉ាងងាយ ស្រួលបំផុត ហើយក៏មិន ចាំបាច់ បារម្ភរឿង មិនទាន់ Jailbreak អីដែរ ព្រោះវិធីនេះ គឺមិនទាក់ទង គ្នាឡើយ ទៅនឹងរឿង Jailbreak នោះ។ ដូចនេះ ចង់ដឹងថាតើ ត្រូវធ្វើយ៉ាង ណាខ្លះនោះ សូមតាមដាន ការណែនាំ និងទស្សនា វីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា!
Cover

តម្រូវការ៖
  • កុំព្យូទ័រ (មានតម្លើង iTunes រួចជាស្រេច​ តែបើមិន ទាន់មាន សូមតម្លើង វាសិន ដោយចុចទីនេះ)
  • ខ្សែ USB សម្រាប់ភ្ជាប់ពី iPhone ទៅកុំព្យូទ័រ
  • iPhone iPad iPod Touch ដំណើរការ iOS 7/8/9
របៀបបញ្ចូល៖
    ទស្សនាវីដេអូ ខាងក្រោមនេះ ដើម្បីស្វែងយល់ អោយកាន់តែច្បាស់ បន្ថែមទៀត៖

  • ជាដំបូង សូមអ្នកទាំងអស់គ្នា តម្លើងកម្មវិធី Tongbu ទៅក្នុង កុំព្យូទ័រ របស់អ្នក ទាំងអស់គ្នា ជាមុនសិន ដោយគ្រាន់តែ ចុចទីនេះ ដើម្បីទាញ យកវា
  • ក្រោយពីបាន តម្លើងចប់ហើយ សូមភ្ជាប់ iPhone របស់អ្នក ទៅកាន់កុំព្យូទ័រ តាមរយៈខ្សែ USB
  • ក្រោយពេលដែល ទូរស័ព្ទ និងកុំព្យូទ័រ​ ស្គាល់គ្នា ហើយនោះ សូមបើក កម្មវិធី Tongbu
  • ចូលទៅកាន់ប៊ូតុង Music
  • នៅខាងក្រោមឈ្មោះ iPhone របស់អ្នក សូមចុចលើពាក្យ Music
  • ចុចប៊ូតុង Import
  • ចុចយក ចម្រៀងដែលចង់បញ្ចូលទៅក្នុង iPhone របស់អ្នក ហើយចុច ប៊ូតុង Open
  • រួចវានឹង ធ្វើការបញ្ជូន ចម្រៀងនោះ ទៅក្នុង iPhone ដោយស្វ័យប្រវត្តិ តែម្តង។ ដូចនេះ បើអ្នកចង់ដឹងថា ចូលឬមិនចូល គឺគ្រាន់តែ ចូលទៅកាន់ កម្មវិធី Music នៅលើ iPhone របស់អ្នក នឹងឃើញ ចម្រៀងដែល បានទាញចូល អម្បាញ់មិញ ជាក់ជា មិនខាន។
  • របៀប​ងាយៗ​ក្នុង​ការ​បញ្ចូល​ចម្រៀង​ទៅ​ក្នុង iPhone iPad ដោយ​ខ្លួនឯង! របៀប​ងាយៗ​ក្នុង​ការ​បញ្ចូល​ចម្រៀង​ទៅ​ក្នុង iPhone iPad ដោយ​ខ្លួនឯង! Reviewed by MVLa3 on 7:17:00 PM Rating: 5
    Powered by Blogger.