មេរៀនទី១: អក្សរកាត់បញ្ជា Word 2013
មេរៀនទី១:ពាក្សកាត់សំខាន់ៗដែលប្រើរាល់ថ្ងៃនៅក្នុង Microsoft Word 2013
1. Select អក្សរដែលអ្នកចង់ឲ្យទំហំពុម្ពអក្សរប្រែប្រួល, ប្រសិនបើអ្នក select លើអក្សរដែលមានទំហំខុសគ្នានោះ នោះកម្មវិធីនឹងចាប់ផ្ដើមពីទំហំអក្សរដែលនៅដើម select នោះ។
2. យើងអាចចាប់ផ្ដើមចុចលើក្ដារចុចបានហើយគឺ ៖
- Ctrl+Shift+> ដើម្បីបង្កើនទំហំអក្សរគិតថាទំហំដែលកម្មវិធីផ្ដល់ឲ្យស្រាប់។
- Ctrl+Shift+< ដើម្បីបន្ថយទំហំអក្សរគិតថាទំហំដែលកម្មវិធីផ្ដល់ឲ្យស្រាប់។
- Ctrl+[ ដើម្បីបង្កើនទំហំអក្សរម្ដងមួយក្រិតៗគិតជាខ្នាត point។
- Ctrl+[ ដើម្បីបន្ថយទំហំអក្សរម្ដងមួយក្រិតៗគិតជាខ្នាត point។
នេះជាគ្រាប់ចុចផ្លូវកាត់ចំនួន 11 សម្រាប់បញ្ជាប្ដូរទ្រង់ទ្រាយឲ្យតួអក្សរក្នុង Ms word ៖
- Shift+F3 : ប្ដូរលក្ខណអក្សរ (Change the case of letters)។
- Ctrl+Shift+A : ប្ដូរទៅទ្រង់ទ្រាយតួអក្សរធំទាំងអស់ (Format letters as all capitals)។
- Ctrl+Shift+K : ប្ដូរទៅទ្រង់ទ្រាយតួអក្សរតូចទាំងអស់ (Format letters as small capitals)។
- Ctrl+B : ធ្វើឲ្យអក្សរដិត។
- Ctrl+I : ធ្វើឲ្យអក្សរទ្រេត។
- Ctrl+U : ដាក់បន្ទាត់ឲ្យអក្សរ។
- Ctrl+= : ធ្វើឲ្យអក្សរតូចនៅខាងក្រោមជួរអក្សរធម្មតា (Apply subscript formatting)។
- Ctrl+Shift++ : ធ្វើឲ្យអក្សរតូចនៅខាងលើជួរអក្សរធម្មតា (ឬការ៉េ) Apply superscript formatting។
- Ctrl+Shift+W : ដាក់បន្ទាត់តែក្រោយអក្សរ ចំណែកដកឃ្លាអត់មានបន្ទាត់ទេ (Word underline)។
- Ctrl+Shift+D : ដាក់បន្ទាត់ពីរជាន់ខាងក្រោយអក្សរ (Double-underline text)។
- Ctrl+Shift+H : អនុវត្ត
ការធ្វើទ្រង់ទ្រាយអត្ថបទ ដែលលាក់ Apply hidden text formatting។ - Ctrl+spacebar : លុបតួអក្សរដែលយើងធ្វើ select (Remove character formatting )។
មេរៀនទី១: អក្សរកាត់បញ្ជា Word 2013
Reviewed by MVLa3
on
9:13:00 AM
Rating: