ជំហានទី១: បើកកុំព្យូទ័រ ចុច press Del ឬ F2 (តាមប្រភេទ mainboard) ចុចលើ enter ចូល system BIOS។ ជំហានទី២:ចូល Boot menu ជ្រើសរើស Boot From CD/DVD។ ជំហានទី៣:ចុច F10 ដើម្បី save ការដំឡើង និងបញ្ចប់ BIOS ហើយ reset កុំព្យូទ័រ។ ជំហានទី៤:បញ្ចូលថាស Windows 7 DVD ក្នុង DVD drive ហើយ start up ចូលកុំព្យូទ័រ computer, Windows 7 នឹង loading files។ ជំហានទី៥:ជ្រើសរើស: ភាសាដើម្បីដំឡើង Time and currency format, Keyboard ចុចលើ Next។ ជំហានទី៦:ជ្រើសរើស
Install Now ប្រសិនបើលោកអ្នកដំឡើង install Windows 7។ ជ្រើសរើស Windows 7
version ដែលចង់ដំឡើង ‘Select the operating system you want to install’ ។ ជំហានទី៧:ចុច ‘I accept the license terms’ in ‘Please read the license’ then ចុចលើ Next។ ជំហានទី៨:ជ្រើសរើស
‘Upgrade’ ក្នុង ‘Which type of installation do you want’
ប្រសិនបើលោកអ្នកចង់ upgrade ពី Windows version ចាស់ ទៅ Windows 7, ‘Custom
(advance)’ ប្រសិនចង់ដំឡើងថ្មី new version។ ជំហានទី៩:ជ្រើសរើស
Partition for installation, ប្រសិនបើកុំព្យូទ័រមានថាសរឹង hard disk
តែមួយថត វានឹងងាយស្រួលជ្រើសរើស ប៉ុន្តែបើមានច្រើន Partition,
លោកអ្នកពិនិត្យមើលលើ Partition ដើម្បីជ្រើសរើសអោយបានច្បាស់។ ជំហានទី១០:រង់ចាំការដំឡើង Windows ដំណើរការ។ ជំហានទី១១:វាយឈ្មោះ user account និងឈ្មោះ computer name ហើយចុច Next។ ជំហានទី១២:វាយលេខសម្ងាត់
password សម្រាប់គណនី account របស់អ្នក។ លោកអ្នកអាច វាយ password hint
ដើម្បីជួយពេល ភ្លេចលេខសម្ងាត់ password ក្នុងពេលណាមួយ ហើយ ចុចលើ Next។ ជំហានទី១៣:វាយលេខកូដ activation code ឬ key សម្រាប់ license របស់លោកអ្នក នៅក្នុង ប្រអប់ Product key box ហើយចុច Next។ ជំហានទី១៤:ជ្រើសរើសដើម្បីការពារ Windows។ ជ្រើសរើស Use recommended settings។ ជំហានទី១៥:បង្កើតម៉ោង Time zone ហើយចុច Next។
មេរៀនទី៩: ដំឡើង Windows 7
Reviewed by MVLa3
on
4:23:00 AM
Rating: 5