មេរៀនទី៦: កាបថាមពល ATX Power


មេរៀនទី៦: កាបថាមពល ATX Power

ជំហានបន្ទាប់លោកអ្នកភ្ជាប់កាបថាមពល power ពី power supply ទៅ motherboard។ ដែលមាន ATX power connector គឺ 24-pin connector នៅលើ motherboard។
Computer upgrade 
ភ្ជាប់ ATX power connector
បន្ទាប់មកទៀត processor​ ត្រូវការថាមពលពី motherboard តាមស្តង់ដា standard ATX ដែលមាន ATX12V connector។
Computer upgrade 
ភ្ជាប់ ATX12V power connector
ភ្ជាបើកាបញី female Molex (សំរាប់ hard drive) ពី power supply​ ដូច បង្ហាញក្នុងរូបភាព 60។
Computer upgrade
ភ្ជាប់ប៉ាណែល LED ពណ៌ខៀវទៅ power supply connector
 ប្រភេទ Antec BK640B case មានផ្គត់ផ្គង់ថតពីរសំរាប់ដំឡើង Driver ដែល មានទំហំ 5.25″ នៅលើគំរបនីមួយលោកអ្នកអាចដោះចេញ ដោយប្រើដៃបាន។ សំរាប់ដំឡើង CD-ROM ឬ DVD writer ក៍បានដែរ។
Computer upgrade 
ដោះចេញជ័រពីថតសំរាប់ដាក់ drive
មុនពេលដំឡើង drive លោកអ្នកត្រូវផ្ទៀតផ្ទាត់មើល master/slave jumper ដើម្បីបង្កើតវាជាមុនសិន។ ប្រសិនបើលោកអ្នកដំឡើង Hard Jumper ជា Master នោះ CD-ROM, DVD បង្កើតជា Slave។
Computer upgrade 
ភ្ជាប់កាប ATA ទៅ optical drive
រុញបញ្ចូល optical drive ទៅក្នុង case រួចហើយភ្ជាប់កាប ATA ជាមួយប្រអប់ drive។ ដូចបង្ហាញក្នុងរូបភាព 63។
Computer upgrade 
ទៅ optical drive ទៅក្នុងថត drive
ជំហានបន្ទាប់លោកអ្នកមូលវីសបួនភ្ជាប់ទាំងសងខាងប្រអប់ Drive
ភ្ជាប់ខ្ចៅលើ optical drive ទាំងបួនអោយមានសុវត្ថិភាព
ជំហានបន្ទាប់ភ្ជាប់កាបថាមពលទៅអោយ drive។ ជ្រើសរើសកាបមួយ power ដែលចេញមកពី power supply និង Molex connector ទៅលើ drive power connector ដូចបង្ហាញក្នុងរូបខាងក្រោម។
Computer upgrade 
ភ្ជាប់កាបថាមពល power ទៅ optical drive
ជាមួយ optical drive ដែលបានដំឡើង ជំហានបន្ទាប់គឺដំឡើង hard drive លោកអ្នកអាចដោះវាចេញមកដំឡើងខាងក្រៅបាន។
Computer upgrade 
ទាញថត hard drive ទៅខាងលើ
មូលវីសដោះចេញទាំងសងខាង ដូចបង្ហាញក្នុងរូបភាព 67។
Computer upgrade 
មូលភ្ជាប់ថត hard drive ជាមួយវីសមួយ
ជំហានបន្ទាប់លោកអ្នកចាប់ដំឡើង hard drive ក្នុងខាងក្រោមប្រអប់ hard drive។ គេអាចដំឡើងបាន Hard Disk ពីរទៅបីបានក្នុងប្រអប់នេះ។
Computer upgrade 
មូលភ្ជាប់វីសទាំងបួនភ្ជាប់ Hard Drive
បន្ទាប់មកភ្ជាប់កាប S-ATA data ទៅក្នុង drive នីមួយៗដូចបង្ហាញក្នុងរូបភាព ​69។ កាប S-ATA connector មានគន្លឹះ L-shaped slot។
Computer upgrade 
ភ្ជាប់កាប S-ATA data ទៅ drive នីមួយៗ
បន្ទាបមកទៀតលោកអ្នកដំឡើងកាបទិន្នន័យ data cable ភ្ជាប់ទាំងពីរ drive ទៅក្នុងសំណុំប្រអប់នៅជ្រុងខាងក្រោមនេះ case។
Computer upgrade 
ភ្ជាប់កាប S-ATA power ទៅ drive នីមួយៗ
រុញប្រអប់សំណុំ hard drive បញ្ចូលទៅក្នុង case ដូចបង្ហាញក្នុងរូបភាព 71 រួចហើយចាប់ខ្ចៅវីសអោយជាប់។
Computer upgrade 
ទាញថត hard drive ចូលទៅក្នុងធុង case
ជំហានចុងក្រោយបំផុតដំឡើង drive គឺភ្ជាប់ទៅកាបទិន្នន័យ data cable ទៅ motherboard។ កាប S-ATA data ពី hard drive នីមួយៗអាចភ្ជាប់ទៅបួន S-ATA port លើ motherboard។
Computer upgrade 
ភ្ជាប់បណ្តាកាប S-ATA data ទៅ motherboard
ជំហានបន្ទាប់មកទៀតភ្ជាប់កាប IDE ទៅពី CD-ROM ឬ DVD ទៅលើ motherboard ដូចបង្ហាញក្នុងរូបភាព 73។
Computer upgrade 
ភ្ជាប់កាប ATA data ទៅ motherboard
មេរៀនទី៦: កាបថាមពល ATX Power មេរៀនទី៦: កាបថាមពល ATX Power Reviewed by MVLa3 on 4:16:00 AM Rating: 5
Powered by Blogger.